គណបក្សប្រជាជនកម្ពុជា សូត្រមន្តឡើងអាគារស្នាក់ការកណ្តាលដ៍ធំស្កឹមស្កៃក្នុងថ្ងៃខួប៦៩ឆ្នាំ ថ្ងៃបង្កើតគណបក្

គណបក្សប្រជាជនកម្ពុជា សូត្រមន្តឡើងអាគារស្នាក់ការកណ្តាលដ៍ធំស្កឹមស្កៃក្នុងថ្ងៃខួប៦៩ឆ្នាំ ថ្ងៃបង្កើតគណបកស

ឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី រួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាគណបក្សជាច្រើនទៀត បានរៀបចំពិធីសូត្រមន្តឡើងអាគារថ្មីដ៍ធំស្កឹមស្កៃរបស់គណបក្សប្រជាជនកម្ពុជា ឈ្មោះថា “វិមាន៧មករា” នៅរសៀលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២០នេះ។

ពិធីសូត្រមន្តឡើងអគារទីស្នាក់ការកណ្តាលគណបក្សនាពេលនេះ បានប្រារព្ធធ្វើឡើងស្របពេលខូបលើក ទី៦៩ ថ្ងៃកំណើតគណបក្ស ថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ ផងដែរ។

“វិមាន៧មករា”ដែលលេចជារូបរាងយ៉ាងធំស្កឹមស្កៃនាពេលនេះ ជានិមិត្តរូបនៃកម្លំាងសាមគ្គី និងភាពរឹងមាំ របស់បក្សប្រជាជនកម្ពុជាដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីជាតិនិងប្រជាជន។

វិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសាងសង់នៅទីតំាងចាស់ មានកម្ពស់៥ជាន់ ទំហំសំណង់អាគារគឺប្រមាណ ៥០,០០០ម៉ែត្រក្រឡា រំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ ជាមួយសោភ័ណភាពល្អប្រណិតដោយមាន បណ្ដោយ១៥០ម៉ែត្រ ទទឹង៧៤ម៉ែត្រកម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។

គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងប្រមូលផ្តុំអ្នកស្នេហាជាតិ ដើម្បីរួមគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបានគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យសន្តិភាព សេរីភាព ប្រជាធិបេតយ្យ អព្យាក្រិត្យនិងវឌ្ឍនភាពសង្គម។

រយៈពេល៤១ឆ្នាំ កន្លងមកហើយដែលគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនតាំងពីដំណាក់កាលសង្រ្គោះប្រជាជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩៕

You might like