រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីវេរទៀនព្រះវស្សា ប្រគេនទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈរដ្ឋបាលខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ជូនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចំនួន ០៤ វត្ត ក្នុងមូលដ្ឋានខណ្ឌចំការមន

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីវេរទៀនព្រះវស្សា ប្រគេនទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈរដ្ឋបាលខណ្ឌចំការមន ជូនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចំនួន ០៤ វត្ត (វត្តនួននីមុណិរាម ហៅវត្តថាន់, វត្តមណិរតនារាម ហៅវត្តទួលទំពូង, វត្តប្រយូវង្ស, វត្តស្វាយពពែ) ក្នុងមូលដ្ឋានខណ្ឌចំការមន ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ហើយជាមួយគ្នានោះផងដែរ រដ្ឋបាលខណ្ឌចំការមន ក៏បានរួមចំណែកនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារមួយចំនួនជូនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខាងលើផងដែរ ក្នុងពិធីខាងលើនេះមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខណ្ឌចំការមន។
ហើយទេយ្យទានរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន ដែលប្រគេនជូនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចំនួន ០៤ ដោយក្នុង ០១ វត្ត ទទួលបានរួមមាន៖
១-ទេយ្យទានរបស់រដ្ឋបាលរាជធានីភ្នំពេញ
-ទៀនវស្សា ០១គូ
-សាដក ០១កញ្ចប់
-ប្រេងម៉ាស៊ូត ០១កាន
-ស្ករស ១បាវ
-ទឹកដោះគោ ០១កេស
-ទឹកបរិសុទ្ធ ០២កេស
-មី ០២កេស
-អង្ករ ១០០គីឡូក្រាម
-ថវិកាមួយចំនួន
២-ទេយ្យទានរបស់រដ្ឋបាលខណ្ឌចំការមន
-ទៀនវស្សា ០១គូ
-ទឹកផ្លែឈើ ០២កេស
-មី ០១កេស
-អង្ករ ៥០គីឡូក្រាម
-ថវិកាមួយចំនួន

You might like