លោកឈួនហៃ ប្រធានការិយាល័យ​គយ​ខេត្តកំពង់ស្ពឺ កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​មិន​ញញេី​ត​អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ទល់​តែ​សោះ​

កំពង់ស្ពឺ៖ តាមប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ មួយចំនួន​បាន​បង្ហើប​ឲ្យ ដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ នៅតែ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វីៗ​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ តែង​យក​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​គយ ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។​

​បើ​តាម​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​ផ្សេងទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​រួចហើយ​ក៏​ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​នោះទេ​។

​ជាង​នេះ​ទៅ​ទៀត​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ បាន​បង្កើត​កុងត្រូលជជុះ​នៅមុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ តែម្តង​ដើម្បី​គាប​យក​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។
​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ទៅ​នឹង​សកម្មភាព​ពុករលួយរ​បស់​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ នោះទេ​ព្រោះ​អាច​ប្រឈម​នឹង​ការគំរាមកំហែង​សព្វបែបយ៉ាង​ជាមិនខាន​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ឈួន ហៃ ដែល​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​។​

ជាក់ស្តែង តាំង​ពី​លោក ឈួន ហៃ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ រួច​មក​គឺ​លោក ឈួន ហៃ​កិ មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​ខុសច្បាប់​ទាល់តែសោះ​។

​រីឯ​តែ​ឈ្មួញ​និង​អាជីវករ​ដែល​ដឹក​ជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ កំពុង​រង​ការគាបសង្កត់​កាន់តែ​ខ្លាំង​ឡើងៗ​ពី​សំណាក់​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​។
​បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក គុណ ញឹម អគ្គ នាយក​គយ កំពុង​បណ្តោយ​ឲ្យ​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

You might like