សម្ដេចតេជោ​ហ៊ុន​ សែន​ ក៏ដូចជាថ្នាក់ដឹកនាំតាមក្រសួងនឹងមន្ទីរតែងតែរំលឹកប្រជាពលរដ្ឋរឿងជំងឺcovid19​ តែម្ចាស់សង្វៀនបញ្ជល់មានអាប៉ោងនៅឃុំរការ៥ផ្គើនបទបញ្ជារហ៊ានបើកលេងដោយមិនខ្លាចជំងឺ កូវីដ.១៩

(ត្បូងឃ្មុំ)៖ តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងអាប៉ោងដ៏ធំមួយ​កន្លែងដែរមិនខ្លាចជំងឺ កូវីដ.១៩នឹងការបង្រាបរបស់សមត្ថកិច្ចឈ្មោះ វិតនឹងឈ្មោះកូយ បច្ចុប្បន្ន​កំពុង​ដំណើរការលេងយ៉ាងសប្បាយ ស្ថិតនៅ​ ភូមិ​ទំពាំងឫស្សី​ ឃុំ​រការ៥ស្រុកត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ មិនមានអាជ្ញាធរ ឬសមត្ថកិច្ចហានបង្ក្រាប។

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងតាំងសង្វៀន បញ្ជល់មាន់នឹងអាងប៉ោងដ៏ធំនោះបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡានម៉ូតូ ជាច្រេីនគ្រឿងដឹកមាន់ចូលទៅដើម្បីយកទៅលេងភ្នាល់ចាក់លុយក្នុងសង្វៀនបញ្ជល់មាន់ អាប៉ោងមួយគូរ រាប់លានរៀលនឹងរាប់ពាន់ដុល្លា ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ។

បើយោងតាមមន្ត្រីម្នាក់ដែលសូមលាក់ឈ្មោះបានបង្ហើបថា សង្វៀនអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូនបែបនេះ ក៏ដោយសាមានអ្នកការនិងបង់លុយអោយមេៗ(សមត្តកិច្ច​ ពាក់ព័ន្ធ​)គ្រប់កន្លែងអស់ហេីយទេីបសង្វៀនដ៍ធំអាចបេីកលេងបានយ៉ាងរលូន​ ហេីយសមត្ថកិច្ចតូចតាចដូចលោកចាំតែស្ដាប់បទបញ្ជារពីថ្នាក់លើក្នុងខេត្តរឺស្រុកត្បូងឃ្មុំឲ្យចាប់បង្រ្កាបនឹងមិនអោយបង្រ្កាបតែប៉ុណ្ណោះ​ ។
ប្រភពបន្តថា ល្បែងស៊ីសងបញ្ជល់មាន់នឹងអាប៉ោងខុសច្បាប់ដ៏ធំស្ថិតនៅក្នុងភូមិទំពាំឫស្សីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនេះ បេីមិនសែនអោយអ្នកតាត្រូវទេអ្នកតាកាច់ហេីយ(បង់លុយអោយគ្រប់សម្តកិច្ចពាក់ពន័្ធ)ទេីបអាចបេីកលេងបានយ៉ាងរលូនបែបនេះ។

ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ស្នេីសូមដល់លោកជាម​ ច័ន្ទសោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ​លោក​ បែន​រ័ត្ន​ ស្នងការនគរបាលខេត្ត​ត្បូងឃ្មុំ​ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​បញ្ជល់មាន់នឹងអាប៉ោងដ៏ធំក្នុងភូមិ​ទំពាំងឫស្សីឃុំ​រការ៥ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​ផង។
ពលរដ្ឋសង្ឃឹមថា​ឯកឧត្ដម​ទាំង២នឹងគោលការ ពាក្យស្លោក​ភូមិ​ឃុំ​មានសុវត្ថិភាព​ទាំង​៩ចំនុចរបស់ប្រមុខរាជរដ្ឋាភិបាល​នឹងបទបញ្ជាររបស់សម្ដេច​ក្រឡាហោម​ ​ស​ ខេង​នឹងបទបញ្ជាររបស់ឯកឧត្ដម​នាយឧត្ដមសេនីយ៍ឯកសន្តិបណ្ឌិត​ នេត​ សាវឿន​
ដែលដាក់​ម៉ឺងម៉ាត់​គ្រប់អភិបាលរាជធានី​ ខេត្ត​ ទាំងអស់បេីខេត្តណានៅមានសូមអោយបង្រ្កាបអស់រាល់ល្បែងស៊ីសងខុសប្បាប់ ព្រោះល្បែងស៊ីសងទាំងនេះជាដេីមហេតុបង្កអោយមាននៅអំពេីចោរកម្ម អសន្តិសុខ​ក្នុងសង្គមទៀតផង។

ពលរដ្ឋសង្ឃឹមជឿរជាក់នឹងរងចាំមេីលចំណាត់ការបង្រ្កាបបនល្បែងមួយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់​របស់​ឯឩត្ដម​ទាំង​ពីរ​៕

 

You might like