ឈើច្រើនម៉ែត្រគូបរបស់ឈ្មួញល្បីឈ្មោះ ជា ដែលរកសីុដឹកឈើតាមទូកព្យាង្គខុសច្បាប់ត្រូវអស់លក្ខណ៍ជាប់អន្ទាក់កម្លាំងអាវុធហត្ថខេត្តក្រចេះ

(ខេត្តក្រចេះ)ឈើជាច្រើនម៉ែត្រគូបដែលឈ្មួញរកស៊ីល្បីជើងខ្លាំងឈ្មោះជា ដឹកជញ្ជូនតាមទូកព្យាង្គពីខេត្តស្ទឹងត្រែងមកដាក់នៅស្រុកសំបូរខេត្តក្រចេះដែលកន្លងមកឈ្មួញរូបនេះមានឈ្មោះបោះសំឡេងខាងរកស៊ីដឹកជញ្ជូនឈើតាមទូកព្យាង្គបានយ៉ាងរំភើយដោយមិនមិនខ្លាចញញើតនិងសមត្ថកិច្ចនោះទេព្រោះថាឈ្មួញម្នាក់នេះមានខ្សែមានខ្នងធំណាស់នៅពីក្រោយដូច្នេះហើយទើបឈ្មួញម្នាក់នេះរកស៊ីដឹកជញ្ជូនឈើតាមទូកព្យាង្គជាច្រើនឆ្នាំមកហើយបានយ៉ាងរលូន។

តែពេលនេះឈើជាច្រើនម៉ែត្រគូបរបស់ឈ្មោះជា ត្រូវបានអស់លក្ខណ៍ត្រឹមនេះហើយដោយមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានដាក់បទបញ្ជាមកមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរនិងតាមស្នាក់ការ៧០៨ និង៧១០ដើម្បីចុះ
បង្ក្រាបទូកព្យាង្គឈើរបស់ឈ្មួញឈ្មោះជា នេះឲ្យយខានតែបាន។ហើយកម្លាំងអាវុធហត្ថខេត្តក្រចេះបានធ្វើការស្ទាក់ចាប់ទូកព្យាង្គដឹកនឹងអូសឈើបាននៅចំណុចភូមិដំរែលឃុំបឹងចារស្រុកសំបូរខេត្តក្រចេះកាលវេលាម៉ោង ៣ រសៀលថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២០។ពេលនេះវត្ថុតាងទូកនឹងឈើខាងលើត្រូវបានកម្លាំងអាវុធហត្ថស្រុកនិងស្នាក់ការបានប្រគល់ជូនទៅខាងបរិស្ថានភូមិកោះខ្ញែរឃុំអូរគ្រៀងដើម្បីធ្វើការវាស់វែងនិងយកទៅរក្សាទុកនិងចាត់ការទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរឈើទាំងអស់នេះជំនាញមិនទាន់បានធ្វើការវាស់វែងដឹងចំនួននោះទេ៕(ព័ត៌មានបឋមលម្អិតពេលក្រោយ)

You might like