បន្ទាប់ពីធ្លាយរឿងអាស្រូវលោកសង្ឃលន់ សុវណ្ណដា ចាប់រំលោភក្មេងស្រី!កាលខ្លួននៅជាសង្ឃ!ឥឡូវបានសឹកហើយ​ ថែមទាំងចូលស្រុកវិញបានទៀត!!

(កណ្ដាល)៖ ក្រោយពីបានរត់គេចខ្លួនមួយរយះធំ​ ទីបំផុត!អតីតព្រះសង្ឃ លន់ សុវណ្ណដា គ្រូសូត្រស្ដាំ គង់នៅវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសឹកហើយ!។

បង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី២៩,៣០ខែមិថុនានេះ ក្រោយគេឃើញវត្តមានរបស់លោក លែងជាព្រះសង្ឃនឹងអាចដើរហើរបាន ខណៈមាន(ដីកាចាប់ខ្លួន)ផងដែរនោះ​លោក លន់ សុវណ្ណដា បានភៀសខ្លួនអស់ជាច្រើនខែ ព្រោះមានដីកាចាប់ខ្លួន,,,! ។

ពាក់ព័ន្ធរឿងអាស្រូវចាប់រំលោភក្មេងស្រី ជាអនិតិជន(មិនទាន់គ្រប់អាយុ១៥ឆ្នាំ)។
រហូតបង្កើតភ្លើងស្នេហា នឹងរួមភេទលួចលាក់ ជាមួយនារីវ័យក្មេងនោះ ជាញឹកញាប់ ទាំងខ្លួននៅជាសង្ឃ,,,!។

សេចក្ដីរាយការណ៍បានឱ្យ កូនខ្មែរម្ចាស់ប្រទេស់​ ដឹងថា៖លោក លន់ សុវណ្ណដា បានសឹកកាលពីល្ងាចថ្ងៃទី២៨,០៦,២០២០ដោយមិនបញ្ជាក់ទីតាំង។
ក្រោយពេលសឹករួចមកលោក លន់ សុវណ្ណដា បានដើរហើរមានសេរីភាព ដូចគ្មានទោសទាន់អ្វីសោះ? នៅក្នុងមូលដ្ឋានឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល យ៉ាងរំភើយ,,!។

ប្រភពបង្ហើបថា៖ មូលហេតុដែលលោក លន់ សុវណ្ណដា អាចដើរហើរបាន ក៍ព្រោះតែលោក បានបង់លុយឱ្យជនរងគ្រោះចំនួន៥០,០០០$។
ជាថ្នូរនិងការដកពាក្យឈប់ប្ដឹងលើរូបលោកតទៅទៀត។

សូមរម្លឹកថា៖ សំណុំរឿងព្រហ្មទណ្ឌលេខ៦២៩ ចុះថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល។
ដែលមានដើមចោទ ជានារីរងគ្រោះឈ្មោះ ស ច ឆ​ វ អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
និងមានចុងចោទជាព្រះសង្ឃ លន់ សុវណ្ណដា ដោយទារសំណង២០ម៉ឺនដុល្លារ ពីបទ៖ រំលោភនិងរួមភេទជាមួយអនិតិជនវ័យក្រោម១៥ឆ្នាំ ព្រោះការប្រព្រឹត្ត តាំងពីនាងនៅអាយុ១៣ឆ្នាំមកម្លេះ។

ដើមចបនៃសាច់រឿងនេះក្រោយជនរងគ្រោះប្ដឹង ព្រះសង្ឃ លន់ សុវណ្ណដា បានព្យាយាមសម្រួលក្រៅប្រព័ន្ធច្បាប់ ប៉ុន្តែពេលនោះភាគីជនរងគ្រោះមិនព្រមឡើយ។
ក្នុងនោះព្រះសង្ឃ លន់ សុវណ្ណដា ក៍មិនមានវត្តមានចូលបំភ្លឺនៅចំពោះមុខតុលាការផងដែរ ។
ពោលគឺភៀសខ្លួនទៅក្រៅប្រទេស រហូតមានដីកាចាប់ខ្លួន ។
លុះថ្មីៗនេះស្រាប់តែលេចឮថា៖លោក លន់ សុវណ្ណដា បានសម្រួលសងសំណងដល់ជនរងគ្រោះចំនួន៥ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿង។

ទោះជាយ៉ាងណាក្ដីលោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ អង្គភាព​សារព័ត៌មាន​កូនខ្មែរម្ចាស់ប្រទេស់​ នៅព្រឹកទី៣០,០៦,២០២០ថា៖ លោកពុំទាន់ទទួលបានសេចក្ដីសម្រេច ថ្មីណាមួយពីតុលាការឡើយ?។
ហេតុនេះបើមានវត្តមានជនត្រូវចោទ លន់ សុវណ្ណដា នៅក្នុងមូលដ្ឋានមែននោះ លោកនឹងអនុវត្ត តាមដីកាចាប់ខ្លួនដែលមាននៅក្នុងដៃ,,,!។

ករណីនេះ អង្គភាព​សារព័ត៌មាន​កូនខ្មែរម្ចាស់ប្រទេស់​ មិនអាចសុំការបកស្រាយពីសាម៉ីខ្លួន លន់ សុវណ្ណដា បានទេ។

ច្បាប់៖ជនណាម្នាក់ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទោះជាសងសំណងដល់ជនរងគ្រោះក៍ដោយ។
តែខ្លួននៅមានទោសដដែល គឺជាប់បណ្ដឹងអាជ្ញា ដោយត្រូវអនុវត្តទោសតាមនីតិវិធី។

បើតាមការលើកឡើងរបស់នារីរងគ្រោះកាលដាក់ពាក្យបណ្ដឹង បានអះអាងថា៖កាលនាងអាយុ១៣ឆ្នាំមិនទាន់ដឹងក្ដី នាអំឡុងឆ្នាំ២០១៤ ។
ព្រះសង្ឃសូត្រស្ដាំព្រះនាម លន់ សុវណ្ណដា គង់នៅវត្តស្វាយជ្រុំ បានប្រើល្បិចបោកបញ្ឆោតឱ្យនាង ទិញនំចំណីយកមកឱ្យដល់ក្នុងកុដិ។

ខណៈនោះ!ពេលនាងទិញរួច ចូលយកទៅឱ្យស្រាប់តែលោក លន់ សុវណ្ណដា បានចាប់រំលោភនាងរហូតបានសម្រេចក្នុងកុដិម្ដង!។
រួចក៍ប្រើពាក្យសម្ដីផ្អែមល្ហែម លួងលោមនាង រហូតមានទំនាក់ ទំនងស្នេហាជាមួយគ្នា អស់រយៈពេល៥ឆ្នាំ រហូតនាងមានផ្ទៃពោះនិងបានលួងលោមឲ្យនាង”រំលូតកូនម្ដង” នឹងបានសន្យាសឹកហេីយចូលស្ដីដណ្ដឹងនាង។
ចុងក្រោយព្រះសង្ឃ មិនព្រមសឹក ចូលដណ្ដឹងនាងតាមសន្យា ហើយប្រុងដោះដៃទៀតធ្វើឲ្យនាងឈឺចាប់ក៏បានដាក់ពាក្យបណ្ដឹងតែម្ដងទៅ៕

You might like