ប្រជាពលរដ្ឋ និងអាជីវករ ដែលសាងសង់សំណង់នៅលើដីចំណីផ្លូវទៅកាន់ភ្នំគូលែនត្រង់ម្តុំផ្សារ ” រហាល ” បានស្ម័គ្រចិត្តយល់ព្រមរុះរើថយទៅក្រោយដោយខ្លួនឯង ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព ! 

សៀមរាប៖បន្ទាប់ពីអាជ្ញាធរស្រុកចេញលិខិតជូនដំណឹងជាមុនរយ:ពេល៣០ថ្ងៃ បានឈានដល់ឱសានវាទ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បាន
បញ្ចាក់ឲ្យដឹងថា លោក និងគ្រោងដាក់កម្មវិធី ចុះទៅសុំការយោគយល់ពីពុកម៉ែបងប្អូនដែលរងផលប៉ះពាល់ អោយជួយសហការ ដើម្បីប្រយោជន៍រួម និងសោភ័ណភាពរបស់ស្រុក ជាពិសេសនៅលើផ្លូវដែលមានអ្នកទេសចរឆ្លងកាត់ច្រើនមួយនេះ ។ ប៉ុន្តែមិនទាន់ទាំងបានចុះទៅផង ស្រាប់តែពួកគាត់មានការភ្ញាក់រលឹកស្ម័គ្រចិត្តរៀបចំរុះរើបានជាង៩០% ហើយ។
លោកអភិបាលស្រុក បន្តថា ខ្ញុំពិតជាមានមោទនភាពដែលបានសង្កេតឃើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមអោយតម្លៃទៅលើការគោរពច្បាប់កាន់តែច្រើនឡើងៗហើយ ចូលរួមយ៉ាងផុសផុលនៅក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរដីច្នេះ ។
សូមបញ្ជាក់ថា តំបន់នេះគឺជាតំបន់ទី៤ ហើយក៏ជាតំបន់ធំចុងក្រោយ ដែលរដ្ឋបាលស្រុកបន្ទាយស្រី ចាំបាច់ត្រូវតែរៀបចំ និងរំដោះយកចំណីថ្នល់មកវិញ បន្ទាប់ពីតំបន់ផ្សារព្រះដាក់ ផ្សារបន្ទាយស្រី និងរង្វង់មូលផ្លូវហាយវេ៦៦ សុទ្ធតែត្រូវបានបញ្ចប់ទៅដោយសន្តិវិធីយ៉ាងរលូន ដើម្បីរៀបចំសណ្តាប់ធ្នាប់តំបន់ទាំងនេះឡើងវិញ ទាំងផ្លូវដើរ ទាំងដាំដើមឈើ និងចំណតរថយន្តអោយបានត្រឹមត្រូវ ស័ក្តិសមជាស្រុកទេសចរណ៍មួយ ព្រមទាំងជំរុញអោយសម្រេចបាននូវគោលដៅនៃយុទ្ធនាការ ” ២០២០បន្ទាយស្រីស្អាត “។

អត្ថបទនិងរូបភាព: លោកគឿន វេត កែសម្រួលដោយ លីវ សុខុន !!!៕  សូមអរគុណ 

You might like