ព័ត៌មានជាតិ

ទីតាំងលោកតាល់ ល្បែងភ្នាល់ទឹកភ្លៀងនឹង អាប៉ោង កំពុងតែបើកលេង យ៉ាងគឃ្លើនអាជ្ញាធរក្រុងបាត់ដំបងហាក់ដូចជាស្ងាត់ឈឹង ប្រហែលជាបានឆ្ងាញ់ហើយ

អគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសដាក់ឲ្យដំណើរការលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ សម្រាប់ប្រជាពលរដ្ឋសាកសួរពីច្បាប់ចរាចរណ៍ 24h/24h ដោយឥតគិតថ្លៃ

មហស្ចារ្យណាស់! កាយឃើញចម្លាក់អណ្ដើកធំមួយនៅកណ្ដាលស្រះស្រង់ ដោយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា (សៀមរាប)៖ មានការធ្វើកំណាយរកឃើញចម្លាក់អណ្ដើកធំមួយនៅខាងក្រោមប្រាសាទកណ្ដាលស្រះស្រង់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ខណៈដែលក្រុមការងារបុរាណវិទូនៃអាជ្ញាធរអប្សរាកំពុងធ្វើកំណាយនៅការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់នោះ។ បើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានឱ្យដឹងនូវព័ត៌មានបឋមដល់អង្គភាពព័ត៌មាន Fresh News នាព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះថា ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកធំមួយក្នុងពេលកំណាយស្រាវជ្រាវនៅទីនោះ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងផ្តល់ព័ត៌មានលម្អិតបន្ថែមជុំវិញការរកឃើញអណ្ដើកយក្សមួយនេះនៅថ្ងៃស្អែកបន្តទៀត។ សូមជម្រាបថា ក្នុងពេលដំណើរការការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ខាងលើនេះ ក្រុមការងារបានរកឃើញវត្ថុបុរាណជាច្រើន ជាក់ស្ដែងនាពេលថ្មីៗនេះ គេបានរកឃើញវត្ថុបុរាណចំនួន ៣ ប្រភេទ រួមមានជាអាទិ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ព្រមទាំងបំណែកខ្វាតពណ៌ស ឬគ្រីស្តាល់ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគធំមួយ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ៕

ស្គាល់មុខច្បាស់ហេីយ​ ! មេឆ្នោតកាងល្បែងផ្អេីលរាជធានីភ្នំពេញ​ ប៉ុន្មានថ្ងៃនេះ​ យីហោ «V168» និង «K38»​ គឺជារបស់ឈ្មោះ​ សម្បត្តិ​ គ័ង​ និង​ ឈ្មោះ​ ពុទ្ធ​ ស្រ៊ុន​រស្មី​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឯកឧត្តម ជាវ តាយ និងលោកជំទាវ លាង ហៃ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០

សិង្ហបុរី បន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ក្រោយអ្នកឆ្លង COVID-19 កើនលើស ៩,០០០នាក់

ឈ្មោះថុន មិនខ្លាចជំងឺ(កូរ៉ូណា covid-19)ខ្លាំងមែនហ៊ានបើកលេងល្បែងសុីសងប្រជល់មាន់និងអាប៉ោងប្រមូលម្ដុំគ្នាលេងយ៉ាងសប្បាយ

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចូលជួបសម្តែងការគួរសម គោរពជូនពរលោក ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video inside)